ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន ចុះពិនិត្យការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដូសទី២ដល់កុមារចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ

83

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរដោយលោក .លោកស្រីអភិបាលរងខណ្ឌ,លោកនាយករដ្ឋបាលខណ្ឌ លោកចៅសង្កាត់ ព្រមទាំងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូបទៀតដោយចុះពិនិត្យមើលទិដ្ឋភាពនៃយុទ្ធនាការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២ដល់កុមារ និង យុវវ័យដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដោយកំពង់ដំណើរការនៃការងារនេះយ៉ាងមមាញឹកនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ជូនកុមារ និងយុវវ័យគឺចាប់ពីថ្ងៃទី២២ខែសីហា រហូតដល់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១។
ដូចនេះសូមនាំគ្នាទៅទទួលការចាក់វ៉ាំងបង្ការជំងឺកូវីដ១៩ដើម្បីការពារអាយុជីវិតយើង និង ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ដូចនេះសូមអាណាព្យាបាលឬ មាតាបីតានាំកុមារឬក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំទៅចាក់វ៉ាំក់សាំងអោយបានគ្រប់ៗគ្នា និង សូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»៕

អត្ថបទដែលជាប់ទាក់ទង