ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រពន្ធអូរ ប្រឡាយ នៅក្នុងក្រុងព្រះសីហនុ ដើម្បីរកប្រព័ន្ធលំហូទឹកអោយហូកាន់ តែលឿន ដើម្បីបញ្ជៀសការភ្លៀងដែលមានកំរិតខ្ពស់

68

ព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញ មានមន្ទីររៀបចំដែនដី មន្ទីរសាធារណការណ៍ និងដឹកជញ្ជូន មន្ទីរធនធាន ទឹកឧតុ និយម អភិបាលក្រុងព្រះសីហនុ មន្ត្រីអគ្គិសនី និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ ចុះពិនិត្យប្រពន្ធអូរ ប្រឡាយ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីរកប្រព័ន្ធលំហូទឹកអោយហូកាន់ តែលឿន ដើម្បីបញ្ជៀសការភ្លៀងដែលមានកំរិតខ្ពស់នាពេលកន្លងមកនេះ ។

ក្នុងឱកាសចុះនិត្យនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តបាន ចុះពិនិត្យទីតាំងស្ពានអាចម៍មឹក បានឲ្យណែនាំឲ្យមន្ត្រីជំនាញ ធ្វើការសិក្សា ដើម្បីធ្វើការអង្រីក និងស្តារបន្ថែមទៀត ឯកឧត្តម បានបន្តចុះពិនិត្យមើលស្ថានភាពអូប្រឡាយ ដែលជាប់នៅស្ថានីយច្រោះសំអាត ទឹកកាក សំណល់ ព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីជំនាញ ក៏ដូចជាក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ តាមនិយាមការ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនូវក្នុងរដូវវស្សានេះ ឫក៏ថាបាន គឺឲ្យមាន កំរិតហូល ចូលសមុទ្រលឿន កុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ ។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា តែទោះបីយ៉ាងណាអាជ្ញាធរខេត្ត និងក្រុងព្រះសីហនុ បន្តនឹងខិតខំដោះស្រាយបញ្ហានេះ តែសុំការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួម ជាមួយអាជ្ញាធរក្រុងព្រះសីហនុ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ ក៏ដូចជា សម្រាម ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរ ប្រឡាយ ដែល ធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិច និងឲ្យក្រុងរបស់យើងមានសោភ័ណភាព កាន់តែស្រស់ស្អាត និងមានការសើរពីភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត នៅក្រុងព្រះសីហនុយើង ៕

អត្ថបទដែលជាប់ទាក់ទង