ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋទីទាល់ក្រីក្រ៨០ គ្រួសារ នៅសង្កាត់កំបូល និងកន្ទោក មកទទួល អំណោយ សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែន

147

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋទីទាល់ក្រីក្រ ជួបការ លំបាក់ក្នុងអំឡុងជំងឺកូវិដ-១៩ចំនួន ៨០គ្រួសារ នៅសង្កាត់កំបូល និង កន្ទោក ខណ្ឌកំបូល មកទទួល អំណោយ សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តំណាង ដោយលោក ឃឹម ស៊ុនសូដា ប្រធានកិក្តិយសអនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌកំបូល និងជាអភិបាលខណ្ឌកំបូល នាព្រឹកថ្ងៃទី ២៨ សីហា ឆ្នាំ២០២១ នៅវត្ដកំបូល។
ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌកំបូល បាន ក៏ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល ជានិច្ច កាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ការលើកកម្ពសកម្រិតជីវៈភាពរស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ ស្កាត់ការរីករាលដាល
ជំងឺកូវីដ-១៩ ។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥ គីឡូក្រាម ,ឃីតមួយកញ្ចប់ និងថវិកា មួយចំនួនផង ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង