កម្លាំងសមត្ថកិច្ចប៉ូលិសកៀនស្វាយ ចុះបង្រ្កាបករណី បើកល្បែងសុីសង ខុសច្បាប់ជល់មាន់ តាមទូរទស្សន៍អនឡាញ
កណ្ដាល៖កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះបង្រ្កាបករណី ជួបជុំលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍អនឡាញ) នៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២១ ដោយបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា ÷មានករណីមិនគោរព តាមវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្តិកិច្ច ដើម្បីប្រយុទ្ធ ប្រឆាំងនឹងទប់ស្កាត់ការ ឆ្លងរាលដាលនែជំងឺកូវិដ១៩ នឹង covid dalta មានការជួបជុំគ្នា លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍អនឡាញ) ស្ថិតនៅក្នុងភូមិទួលដូង ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល ។ក្រោយពីទទួលបានភ្លាម នឹង ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោឈឿនសុចិត្ត ស្នងការខេត្តកណ្ដាល និង លោកប្រធានគណ:បញ្ជាការ ឯកភាពស្រុកកៀនស្វាយ ព្រមទាំងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជ្ញាខេត្តកណ្ដាល ។
ក្រុមពត៍មាននឹងប្រតិកម្មរហ័ស នៃអធិការនគរបាលស្រុកកៀនស្វាយ
កម្លាំងផ្នែកនគរបាលយុត្តិធម៍ ស្រុកកៀនស្វាយសហការ ជាមួយកម្លាំងនគបាលប៉ុស្ដិ៍គគីរ ដឹកនាំដោយលោកវរ:សេនីយ៍៉កព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេតុ នៅចំនុចហាងការហ្វេមួយ កន្លែងរបស់ឈ្មោះ សុទ្ធ ចិន្តា ភេទស្រីអាយុ៣១ឆ្នាំក្នុង ភូមិទួលដូងឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល ធ្វើការបង្ក្រាបករណី ជាក់ស្ដែងទទួលបានផលជនសង្ស័យចំនួន៥នាក់÷
១.ឈ្មោះ សុទ្ធ ចិន្តា ភេទស្រី អាយុ៣១ឆ្នាំ(ម្ចាស់ហាងការហ្វេ)
២. ប៉ក់ បូផា ភេទស្រីអាយុ៣១ឆ្នាំ (កម្មករហារការហ្វេ)
៣.ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ៥១ឆ្នាំ
៤.ឈ្មោះ សន ចំរ៉ុង ភេទប្រុសអាយុ៣៦ឆ្នាំនិង
៥.ឈ្មោះ សុខ ប៊ុនហេងភេទប្រុសអាយុ៤២ឆ្នាំ ។
វត្តុតាងមួយចំនួនត្រូវបានយក មកកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះសុទ្ធ ចិន្ដា ភេទស្រី ម្ចាស់ទីតាំងហាងកាហ្វេ បានឆ្លើយសារភាពថាៈ ឈ្មោះប៉ូច សុធី ហៅកែម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើរបើកល្បែងមាន់ជល់ តាមទូរទស្សន៍អនឡាញ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះលី ឃាន ភេទប្រុសអាយុ៤១ឆ្មាំ ជនជាតិខ្មែរ មុខរបរ អ្នកដើរបើកល្បែងមាន់ជល់ តាមទូរទស្សន៍អនឡាញ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ នឹងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានមកជួលទីតាំងរោង កាហ្វេរបស់ខ្លួនដើម្បីបើក អោយលេងល្បែងសុីសង មាន់ជល់តាមទូរទស្សន៍អនឡាញ ដោយក្នុងមួយខែ ថ្លៃជួលចំនួន៣០០០០០រៀល (សាមសិបមុឺនរៀលគត់) ដោយឈ្មោះប៉ូច សុធី ហៅកែម ភេទប្រុស ឈ្មោះលី ឃាន ភេទប្រុស និងបក្សពួកបាននិយាយអះអាងថា បើមានសមត្ថកិច្ចណា ចុះបង្ក្រាបទីតាំងនេះពួកខ្លួន ជាអ្នកទទួលខុសត្រូវ នឹងដោះស្រាយមិនអោយ មានការពាក់ព័ន្ធឡើយ។
ចំណែកឈ្មោះម៉ក បូផា ភេទស្រី អាយុ៣១ឆ្នាំ កម្មករបើកទូរទស្សន៍អនឡាញជល់មាន់ បានឆ្លើយសារភាពថាៈ គាត់ធ្វើជាកម្មករសុីប្រាក់ខែ ពីឈ្មោះប៉ូច សុធី ហៅកែម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែពីរ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នឹងឈ្មោះលី ឃាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ដោយក្នុងមួយ៨០០០០០រៀល (ប៉ែតសិបមុឺនរៀលគត់) ហើយឈ្មោះប៉ូច សុធី ហៅកែម ភេទប្រុស និងឈ្មោះលី ឃាន ភេទប្រុសបាននិយាយថាៈ ធានាគ្រប់យ៉ាងមិនមាន បញ្ហាអ្វីទាំងអស់។ ដោយជារៀងរាល់ថ្ងៃឈ្មោះប៉ូច សុធី ហៅកែម ភេទប្រុសបានអោយប្រាក់ ចំនួន៣០០០០០រៀល (សាមសិបមុឺនរៀល)ទៅ៥០០០០០រៀល (ហាសិបមុឺនរៀល)សំរាប់ទូរទាត់ជាមួយអ្នក ចាក់ភ្នាល់មាន់ជល់តាម ទូរទស្សន៍អនឡាញ ហើយឈ្មោះប៉ូច សុធី ហៅកែមភេទប្រុស បាននិយាយប្រាប់ថាៈ បើសិនជាមានសមត្ថកិច្ចខាងណា ចុះមកបង្ក្រាបត្រូវថតរូបអោយគាត់ ចាំគាត់ និងឈ្មោះលី ឃាន ភេទប្រុសមកដោះស្រាយអោយ។ ចំណែកឈ្មោះសុខ ប៊ុនហេង ភេទប្រុស ឈ្មោះសន ចំរ៉ុង ភេទប្រុស នឹងឈ្មោះជា រដ្ឋា ភេទប្រុស បានឆ្លើយសារភាពថាៈ ពួកគាត់មកផឹកកាហ្វេមើល គេលេងល្បែងមាន់ជល់ពិតមែន។ចំពោះករណីនេះត្រូវបាន អនុវត្តន៍តាមនិតិវិធី៕