ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីចិនថ្លែងមតិ ស្តីអំពីរបាយការណ៍ ស្រាវជ្រាវប្រភពដើម ជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក

78

បរទេស៖ នាថ្ងៃទី២៨ ខែសីហា ឯកឧត្តម Ma Zhaoxu អនុរដ្ឋមន្រ្តីការបរទេសចិនបានថ្លែងមតិស្តីអំពីរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ ឯកឧត្តមបានលើកឡើងថា ថ្មីៗនេះស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិកបានរៀបចំរបាយការណ៍ផ្តេសផ្តាសស្តីពីការស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩។ របាយការណ៍ខាងលើនេះគឺជារបាយការណ៍នយោបាយនិងក្លែងក្លាយបន្លំទាំងស្រុង ដោយគ្មានលក្ខណៈវិទ្យាសាស្ត្រនិងគ្មានចំណុចណាអាចជឿទុកចិត្តបាន។ សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយបាននិយាយបង្ខូចលាបពណ៌វាយប្រហារលើចិន។ ភាគីចិនប្រឆាំងដាច់ខាតនិងបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ម៉ើងម៉ាត់ទៅកាន់សហរដ្ឋអាមេរិក។

ឯកឧត្តមបន្តទៀតថា យើងបានបញ្ជាក់ជាច្រើនដងច្រើនសាថា ការងារស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩គឺជាការងារវិទ្យាសាស្រ្តដ៏ស្មុគស្មាញ មានតែចូលរួមសហការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រលើពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនខ្វល់ខ្វាយពីវិទ្យាសាស្ត្រនិងភាពជាក់ស្តែងសោះឡើយ ឈ្លក់វង្វេងឧបាយកលនយោបាយនិងកិច្ចការស្រាវជ្រាវប្រភពដើមជំងឺវីរុស។ ពួកគេគ្មានភស្តុតាងពិតប្រាកដណាមួយទេ មានតែប្រឌិតភូតភរកុហកដើម្បីលាបពណ៌ចោទប្រកាន់មកលើចិន។ គោលបំណងរបស់ពួកគេគឺប្រើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដមក“ទម្លាក់កំហុក”ចោទប្រកាន់លើចិន ផ្សព្វផ្សាយមេរោគនយោបាយ។ សហរដ្ឋអាមេរិកប្រើប្រាស់ស្ថាប័នស៊ើបការណ៍ដើម្បីស្វែងរកប្រភពដើមជំងឺវីរុស ទង្វើនេះជាភស្តុតាងបង្ហាញពីការយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្មយ៉ាងច្បាស់បំផុត។

ឯកឧត្តមបានលើកឡើងបន្តទៀតថា អាមេរិកចោទប្រកាន់ចិនពីបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសមានលក្ខណៈមិនតម្លាភាពនិងមិនសហការ នេះជាការលើកឡើងដោយផ្តេសផ្តាសបំផុត។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្រ្តជាសកល និងផ្អែកលើគោលការណ៍វិទ្យាសាស្ត្រ បើកចំហ និងតម្លាភាព ព្រមទាំងបានអញ្ជើញអ្នកជំនាញអង្គការសុខភាពពិភពលោកមកបំពេញទស្សនកិច្ចចំនួនពីរដងក្នុងប្រទេសចិនដើម្បីធ្វើការស្រាវជ្រាវពីប្រភពដើមជំងឺវីរុស។ នៅដើមឆ្នាំ២០២១នេះ អ្នកជំនាញអន្ដរជាតិនិងចិនបានបង្កើតក្រុមអ្នកជំនាញរួមគ្នា ធ្វើការសិក្សាស្រាវជ្រាវចំនួន២៨ថ្ងៃនៅក្នុងប្រទេសចិន និងបានចេញរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោកស្តីអំពីការស្វែងរកប្រភពដើមជំងឺវីរុស និងព្រមទាំងបានសន្និដ្ឋានយ៉ាងច្បាស់លាស់ ប្រកបដោយជំនាញ និងវិទ្យាសាស្ត្រ បង្កើតជាមូលដ្ឋានគ្រឹះយ៉ាងល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការស្វែងរកប្រភបដើមជំងឺវីរុសជូនដល់សកលលោក។ យើងតែងតែគាំទ្រហើយនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការមួយនេះ ប៉ុន្តែក៏ប្រឆាំងដាច់ខាតចំពោះការយកបញ្ហាប្រភពដើមជំងឺវីរុសមកធ្វើជាឈ្នាន់នយោបាយ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះបញ្ហាស្វែងរកប្រភពដើមជំងឺវីរុស ទង្វើមិនតម្លាភាព គ្មានទំនួលខុសត្រូវ និងមិនចូលរួមសហការនោះគឺជាសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបដិសេធមិនឆ្លើយតបទៅនឹងការសង្ស័យយ៉ាងសមហេតុផលរបស់សហគមន៍អន្តរជាតិលើបញ្ហាជាច្រើនដូចជាមន្ទីរពិសោធន៍ជីវសាស្រ្តFort Detrick និងមូលដ្ឋានពិសោធន៍ជីវសាស្ត្រនៅក្រៅប្រទេសដែលមានចំនួនជាង២០០កន្លែង ហើយសហរដ្ឋអាមេរិកមានបំណងលាក់បាំងរឿងពិតគេចវេសពីទំនួលខុសត្រូវ។ សហរដ្ឋអាមេរិកមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការផ្តល់ចម្លើយមួយទៅកាន់ពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា សហរដ្ឋអាមេរិកយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសមកធ្វើនយោបាយូនីយកម្មមិនអាចយកចិត្តគេឯងបាន បែរជាទទួលរងការជំទាស់ពីសហគមន៍អន្តរជាតិ។ ជាង៨០ប្រទេសបានផ្ញើសារលិខិត សេចក្តីថ្លែងការណ៍ឬលិខិតសារទូតជាដើមទៅកាន់ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក ប្រឆាំងនឹងទង្វើយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ទាមទារការពាររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក។ ជាង១០០ប្រទេសនិងតំបន់ និងគណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលជាង៣០០ស្ថាប័នបានផ្ញើសេចក្តីថ្លែងការណ៍រួមទៅកាន់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោកក្នុងការប្រឆាំងនឹងទង្វើយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ។ អ្នកក្នុងបណ្ដាញអ៊ីនធើណេតចិនជាង២៥លាននាក់បានចុះហត្ថលេខារួមគ្នាលើលិខិតសាធារណៈមួយដោយស្នើស្រាវជ្រាវFort Detrickក្នុងសហរដ្ឋអាមេរិក។ ទាំងអស់នេះសុទ្ធតែបានឆ្លុះបញ្ចាំងពីសម្លេងសច្ចធម៌របស់ប្រជាពលរដ្ឋ។

ឯកឧត្តមមានប្រសាសន៍ថា ចិនមានសុភាសិតមួយតែងពោលថា ភាពទៀងត្រង់សច្ចធម៌រមែងទទួលបានការគាំទ្រនិងការជួយយ៉ាងច្រើនពីគេឯង រីឯទង្វើអាក្រក់គ្មានគុណធម៌តែងនៅតែឯង។ យើងណែនាំសហរដ្ឋអាមេរិកជាថ្មីម្តងទៀតថា យកកិច្ចការស្រាវជ្រាវប្រភពដើមធ្វើជាឈ្នាន់នយោបាយគ្មានគឺផ្លូវចេញនោះទេ ឈប់ជាបន្ទាន់នូវទង្វើបំពុលដល់កិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសលើអន្តរជាតិ ឈប់ជាបន្ទាន់នូវទង្វើបំបែកបំបាក់សាមគ្គីពិភពលោកលើកិច្ចទប់ស្កាត់ជំងឺវីរុស និងវិលត្រឡប់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនៃកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្រ្តនិងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុស៕

អត្ថបទដែលជាប់ទាក់ទង