នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាបករណី ផលិតបារីESSEក្លែងក្លាយ ខុសច្បាប់
កណ្តាល៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការសម្របសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងស្តុកបារីក្លែងក្លាយជាង៥តោន ។
កើតហេតុនៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង ១២ និង ៥៥ នាទីនៅត្រង់ចំណុច ឃ្លាំងជួលរបស់ លោកគង់ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំលើផ្លូវលេខ២០១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
នេះដោយផ្អែកពាក្យបណ្តឹងរបស់ក្រុមហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ មាន វិញ្ញាប័ណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ MOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តំណាងដោយលោកស្រី សាត ដានេ ភេទស្រី ជនជាតិខ្មែរ កាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ010626144 ចុះថ្ងែទី៣១ខែសីហាឆ្នាំ២០០៧។ ក្រោយពីបានឆែកឆេរកឃើញបទល្មើសខាងលើ សមត្ថកិច្ចយើងចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់ មកសាកសួរនៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។ ចំណែកនារីម៉ាកផ្សេងទៀតនិងសម្ភារ វត្ថុធាតុដើមដែលបំរើការក្នុងការផលិតបារី ត្រូវបានតំណាងអយ្យការអមសាលាដំបូង សម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។
ដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល ឯក ស៊ុន រស្មីនិង ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក វរសេនីយ៍ឯក លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល។ បានចុះទៅត្រួតពិនិត្យក្នុងឃ្លាំងខាងលើបានរកឃើញផលិតផលបារីក្លែងក្លាយ និងមានការពាក់ព័ន្ធជាមួយជនជាតិចិនចំនួនពីរនាក់។ ១.ឈ្មោះ XU CHUI YAO
ថ្ងៃខែឆ្នាំកំណើត:05.11.1997កាន់លិខិតឆ្លងដែនលេខ:E74484273សុពលភាព:04.05.2016ដល់
03.05.2026ទិដ្ឋាការលេខ:EI00670270សុពលភាព:28.09.2017 ដល់:02.10.2018 ថ្ងៃចូលកម្ពុជា:28.09.2017
២.ឈ្មោះ JIANG SHAO CONG ថ្ងៃខែឆ្នាំកំណើត:15.08.1994កាន់លិខិតឆ្លងដែនលេខ:E89027406 សុពលភាព:01.11.2016ដល់31.10.2026ទិដ្ឋាការលេខ:EI00912039សុពលភាព:19.06.2018ដល់:30.06.2019
ថ្ងៃចូលកម្ពុជា:19.06.2018ហើយខាងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពុងតែសាកសួរតាមនិតិវិធី
បន្តទៀត។
ឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបញ្ជាក់ថា “នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដកណ្ដាល និងអាជា្ញធរមូលដ្ឋាន ដោយបានការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល បានចុះបង្ក្រាបរោងចក្រផលិតបារីក្លែងក្លាយម៉ាក ESSE តាមពាក្យបណ្ដឹង របស់ក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល”៕