ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៣៨នាក់ ជាសះស្បើយចំនួន ៣៤៥នាក់ និងស្លាប់ ១១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៣៨នាក់ (ករណីឆ្លងនាំចូល ១១៥នាក់) , ជាសះស្បើយ ៣៤៥នាក់ និងករណីស្លាប់ថ្មីចំនួន ១១នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩២.២០៨នាក់ , អ្នកជាសះស្បើយសរុប ៨៨.១១៩នាក់ និងករណីស្លាប់សរុប ១.៨៨១នាក់ ៕