មុខសញ្ញាលួចកាត់យកខ្សែភ្លេីង នៅក្រុងបាត់ដំបង ចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ បង្រ្កាបអនុវត្តតាមផ្លូវច្បាប់
បាត់ដំបង ៖ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង០៣នាទី នៅចំណុចភូមិកម្មករសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រតិបត្តិការបង្ក្រាបករណីលួច (កាត់យកខ្សែភ្លេីង) ០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៦នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
ជនសង្ស័យចំនួន ០៦នាក់ រួមមាន ៖ ១-ឈ្មោះ ខា សុវណ្ណា ហៅ ស្វា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ ហែម វុត្ថា ហៅ គក់ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ព្រាប សត្ថាឫទ្ធា ហៅ កុក ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ផាត់ រក្សា ហៅ វូភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៥-ឈ្មោះ ចេង រ៉ី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៦-ឈ្មោះ រឺន ចន្ទរស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ - ម៉ូតូ ម៉ាក ស៊ូស៊ូគីវីវ៉ា ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ផ្លាកលេខ បាត់ដំបង 1S-5587 – សំបកជ័រខ្សែភ្លេីង មួយចំនួនដែលនៅសល់ ក្រោយពីហែកយកខ្សែបណ្តូលទង់ដែង ទៅលក់អស់។
សូមជម្រាបជូនថា ក្នុងមួយរយៈពេលចុងក្រោយនេះ បានលេចឡេីងនូវករណីចោរកម្ម លួចកាត់យកខ្សែភ្លេីងរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានមួយចំនួន ជាពិសេសក្នុងក្រុងបាត់ដំបងករណីនេះក្រុមជនសង័្សយ បានយកខ្សែភ្លេីង ដែលលួចបានទៅដុតបំផ្លាញជ័រខាងក្រៅចេញ ឬហែកជ័រខាងក្រៅចេញ រួចយកខ្សែទង់ដែងនៅខាងក្នុងថ្លឹងលក់ជារបស់ (អេតចាយ) ដេីម្បីបានប្រាក់។
ក្នុងសកម្មភាពបែបនះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រុញដល់មន្ត្រីនគរបាលក្នុងផែនជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ពង្រឹងការងារជំនាញរបស់ខ្លួនបន្ថែមទៀត ពិសេសការល្បាត និងស្រាវជ្រាវរកក្រុមលួចខ្សែភ្លេីងនេះ យកមកផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាល ក្នុងពេលជួបប្រទះករណីខាងលេ ីដេីម្បីមានវិធានការបង្រ្កាបបានទាន់ពេលវេលា។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់៕