ថ្នាំញៀនជិត១គីឡូក្រាម និងមុខសញ្ញាបទល្មេីសគ្រឿងញៀនម្នាក់ ត្រូវបញ្ជូនទៅតុលាការ
កំពង់ស្ពឺ ៖ ក្រោយប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រឿងញៀនម្នាក់ ដែលកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការស្រាវជ្រាវរហូតឈាន ដល់ការបង្រ្កាបជាក់ស្ដែង ចាប់យកបានវត្ថុតាងថ្នាំញៀន ចំនួន ៣កញ្ចប់ (១តូច និង ២ធំ) ស្មើនឹងទម្ងន់ ២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទីកន្លងទៅ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ។
តាមរបាយការណ៍ អធិការដ្ឋាននគរបាលស្រុកឧដុង្គ មុខសញ្ញាសង្ស័យខាងលេី ឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។
បន្ទាប់ពីដំណើរការនីតិវិធីសាកសួរ និងចម្លេីយរបស់មុខសញ្ញា សមត្ថកិច្ចបានស្នេីសុំការដឹកនាំសម្របសម្រួលនីតិវិធី ពីរតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចុះពិនិត្យរួមគ្នា ឆែកឆេរបន្ទប់ជួលលេខ ១០១ នៅផ្ទះសំណាក់យីហោ ហេបភី ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (បានកិច្ចសហការល្អពីថៅកែម្ចាស់សំណាក់) លទ្ធផលជាក់ស្ដែងរកឃេីញវត្ថុតាងនិង ចាប់យក ៖ -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ១ថង់ធំ ទម្ងន់៦៧៣,៦៤ ក្រាម
-ម្សៅពណ៌លឿង១ ថង់តូច -ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន១ គ្រឿង សរុប -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៣កញ្ចប់និង១ថង់ មានទម្ងន់ ៨៧៧,២៨ ក្រាម -ម្សៅពណ៌លឿង១កញ្ចប់ ទម្ងន់២,៨២ ក្រាម (សង្ស័យជាគ្រឿងញៀន -ទូរស័ព្ទដៃ ០២គ្រឿង -ជញ្ជីង ១គ្រឿង។
បច្ចុប្បន្ន មុខសញ្ញាសង្ស័យ រួមជាមួយវត្ថុតាងចាប់យក ថ្នាំញៀន +សម្ភារៈផ្សេងៗ ជំនាញបានកសាងសំណុំរឿង បញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការបន្ដ៕