ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលទីទ័លក្រ ៥០គ្រួសារ មកពីភូមិទាំង៦ នៅសង្កាត់ព្រែកកំពឹស បានទទួលអំណោយសម្ដេចតេជោនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

66

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលទីទ័លក្រ ចំនួន ៥០គ្រួសារ មកពីភូមិទាំង៦ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា៖អំណោយដែលលោកស្រីអភិបាលចែកជូនរួមមាន អង្ករចំនួន ២៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុង១យួរ និងភួយ ០១ ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង