រកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ក្រោយការបិទខ្ទប់ផ្លូវ៣៣៦ យកសំណាកអាជីវករផ្សារដើមគរជាង២០០នាក់
ភ្នំពេញ៖ ការបិទកំណាត់ផ្លូវ៣៣៦ នៅខាងជើងជាប់នឹងផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីយកសំណាកពីអាជីវករលក់ដូរ បន្ថែ ត្រីសាច់ គិតម៉ោងដល់ម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី៣០ សីហានេះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ–១៩ ថ្មីចំនួន២នាក់ហើយ ក្រោយពីមានអ្នកវិជ្ជមាន ប្រភេទថ្មីដែលតាDELTA រស់នៅក្នុងសង្កាត់បឹងសាឡាងចូលមកទិញបន្លែត្រីសាច់នៅក្នុងផ្សារលើផ្លូវ៣៣៦ នេះ។
លោកគៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថា អាជ្ញាធរខណ្ឌទួលគោកសហការជាមួយគណៈកម្មការផ្សារដើមគរនិងក្រុមគ្រូពេទ្យបានសម្រេចបិទកំណាត់ផ្លូវលេខ៣៣៦ ជាប់ផ្សារដើមគរដើម្បីពិនិត្យយកសំណាកពីអាជីវករចំនួនសរុប ២១៥នាក់ ក្នុងនោះ មានសន្តិសុខ៣៤នាក់ ស្រី ១៣៧នាក់ ។ ជាលទ្ធផល ក្រុមគ្រូពេទ្យ រកឃើញវិជ្ជមានកូវីដ–១៩ចំនួន២នាក់ ភេទ ស្រី ។ ពួកគាត់ជាអ្នករុញរទេះចល័តលក់កាហ្វេនៅផ្លូវ៣៣៦ និងម្នាក់ទៀតជា កម្មករស្នាក់នៅផ្ទះ 29D នៅផ្លូវ៣៣៦នេះខាងលើ។
លោកបញ្ជាក់ថា រសៀលបន្តិចទើបគណកម្មការកូវីដ–១៩ ចុះវាយតម្លៃ ។
គួរបញ្ជាក់ថា មូលហេតុនៃការយកសំណាកពីអាជីវករទាំង២១៥នាក់គឺដោយសារតែខាងក្រុមគ្រូពេទ្យ បញ្ជាក់ថាមានអ្នកជំងឺកូវីដ–១៩ ប្រភេទថ្មីដែលតាDELTA រស់នៅក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ចូលមកទិញបន្លែត្រីសាច់នៅក្នុងផ្សារនេះ ដោយហេតុនេះហើយ ទើបក្រុមគ្រូពេទ្យ សម្រេចចិត្តក្នុងការបិទផ្លូវ៣៣៦ ដើម្បីយកសំណាករក covid-19៕