ទប់ស្កាត់បទល្មើស ឬការបង្ករភាពអន្តិសុ ប្រគល់អាវុធកែច្នៃ ជូនអធិការនគរបាលស្រុកវាលវែង ដើម្បីរក្សាទុក
ពោធិ៍សាត់៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប បានប្រគល់អាវុធកែច្នៃ ដែលប្រមូលបានពីប្រជាពលរដ្ឋប្រគល់ ជូនលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាបបានបញ្ជាក់ថា ការប្រគល់អាវុធទាំងនោះ ដើម្បីឲ្យផ្នែកជំនាញយកទៅរក្សាទុកក្នុងគោលបំណងដើម្បីទប់ស្កាត់បទល្មើស ឬការបង្កភាពអន្តិសុខផ្សេងៗ នៅក្នុងមូលដ្ឋាន និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា អាវុធទាំងនេះរួមមាន៖ អាវុធច្នៃប្រភេទប្រើខ្យល់ ៦ ដើម អាវុធច្នៃប្រភេទឆ្នុក ២ ដើម និងអាវុធធុនCKC ២ ដើម៕