ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ៖ការលំបាក មន្រ្តីក្រោមឱវាទ គឺជាក្ដីកង្វល់របស់ថ្នាក់ដឹកនាំខណ្ឌត្រូវតែដោះស្រាយ

386

ភ្នំពេញ៖លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានតែងតែមានមតិលើកឡើងក្នុងន័យគិតគូជានិច្ចចំពោះកូនចៅឬមន្រ្តីនៅក្រមឱវាទ និង បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានហើយក្នុងនាមថ្នាក់ដឹកនាំខណ្ឌបឹងកេងកងលោកតែងតែមានការគិតគូជានិច្ចនៅពេលកូនចៅឬមន្រ្តីនៅក្រោមឱវាទ និង បងប្អូនប្រជាជនក្នុងមូលដ្ឋាននៅពេលពួកគាត់ជួបការលំបាកផ្សេងៗនោះពោលគឺការលំបាករបស់ពួកគាត់គឺជាក្ដីកង្វល់របស់មេកើយឬថ្នាក់ដឹកនាំខណ្ឌត្រូវតែញាប់ដៃញាប់ជើងចុះទៅដោះត្រូវជូនដល់ពួកគាត់ដែលជាមន្រ្តីនៅក្រោមឱវាទទុកជាការលើកទឹកចិត្តហើយលើសពីនេះទៀតនោះគឺទៅយឺតប្រសើជាជាងមិនបានទៅ។តួយ៉ាងដូចជានៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយលោក.លោកស្រីជាអភិបាលរងខណ្ឌ លោកចៅសង្កាត់អូឡាំពិកព្រមទាំងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូបទៀតដោយចុះទៅសាកសួរសុខទុក្ខ និង យកអំណោយទៅផ្ដល់ជូនលោកអ៊ុ វិចិត្ត គាត់ជាមេភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដល់លំនៅស្ឋានដោយរូបគាត់មានជម្ងឺប្រចាំកាយដេកសម្រាកព្យាបាលជម្ងឺនៅផ្ទះ។ហើយខណៈពេលនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយសូមជូនពរដល់លោកមេភូមិ៥គឺលោកអ៊ុ វិចិត្រអោយឆាប់ជាសះស្បើយពីជម្ងឺ និង មើលថែទាំសុខភាពអោយបានល្អប្រសើរផងដែរ។
សកម្មភាពដោយគិតគូយកចិត្តទុកដាក់ខាងលើនេះស្របនិងទ្រឹស្ដីលើកឡើងថាលោកអភិបាលខណ្ឌបឹងកេងកងខ្ញុំ គិតគូប្រជាជននិងកូនចៅក្រោមឱវាទជាធំ ដោយក្ដីមេត្តា គាត់ផ្ដល់ស្មាមញញឹម ដល់ប្រជាជននិងកូនចៅក្រោមឱវាទផងណា ដោយពោលពាក្បវាចា៎!ទន់ភ្ល់កក់ក្ដៅ។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថាចំពោះអំណោយដែលលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន យកមកប្រគល់ជូនលោកមេភូមិ៥ខាងលើនេះរួមមានថវិកាចំនួន២០០ដុល្លារ អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកសីអីវ១យួរ និង ទឹកសុទ្ធ១កេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង