ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញជួយសង្គ្រោះអណ្តើកភ្នំចំនួន ៧ ក្បាល

297

ភ្នំពេញ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះអណ្តើកភ្នំចំនួន ៧ ក្បាល ពីការជួញដូរខុសច្បាប់ (ព្រាន) អណ្តើក ទាំងអស់មិនមានរងរបួសអ្វី នោះឡើយ ហើយក្រោយមកត្រូវបានដោះលែងទៅក្នុងជម្រកការពារវិញ ។
នេះតាមការឱ្យដឹ ពីអង្គារសមន្ធ័មិត្តសត្វ ព្រៃ Wildlife Alliance Cambodia នៅ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១នេះ។ ប្រភេទសត្វនេះគឺជិតផុតពូជហើយ ដូច្នេះរាល់អណ្តើកទាំងអស់គឺមានតម្លៃ! ជនប្រមាញ់តាមប្រមាញ់រកអណ្តើក ដើម្បីធ្វើជាអាហារនិងការជួញដូរ សត្វចិញ្ចឹមខុសច្បាប់ ។ កាលពីឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសសត្វអណ្តើកសរុបចំនួន ៩២ ក្បាល រួមទាំងប្រភេទសត្វដែលជិតផុតពូជផងដែរ ។ ក្រៅពីក្រុមឧទ្យានុរក្ស នៅមានក្រុមអនុវត្តច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានរឹបអូសសត្វអណ្តើកចំនួន២៦២ ក្បាលផងដែរកាលពីឆ្នាំមុន។
តាមការបញ្ជាក់ឲ្យពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃថា ៖ ប្រសិនបើអ្នកប្រទះឃើញមានការ ដាក់តាំងលក់សត្វព្រៃ ឬត្រូវបានរក្សាទុកជាសត្វចិញ្ចឹម រួមទាំងអណ្តើកផងដែរ សូមទាក់ ទងមកបណ្តាញទាន់ហេតុការណ៍របស់ក្រុមបង្ក្រាបបទល្មើសសត្វព្រៃតាមរយះ
ហ្វេសប៊ុក ឬទូរស័ព្ទលេខ ០១២ ៥០០ ០៩៤ ដើម្បីឲ្យក្រុម បណ្ដាញទំនាក់ទំនងគេទៅធ្វើការដកហូត ឬអង្កេតតាមដាននៅទីនោះផ្ទាល់ និងឈាន់ដល់ ធ្វើការបង្ក្រាប់ដកហូតតែម្ដង ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង