មេឃភ្លៀងធ្លាក់មួយមេធំ កាលពីយប់មិញ តំបន់ចាក់អង្រែលើ រងការលិចលង់
ភ្នំពេញ៖ដោយមានភ្លៀងធ្លាក់យ៉ាងជោគជាំកាលពីយប់មិញនោះធ្វើអោយតំបន់ចាក់អង្រែលើនៃខណ្ឌមានជ័យរាជធានីភ្នំពេញរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងអាក្រក់តែមិនថ្វីនោះទេដោយកាលពីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២១នេះខាងអាជ្ញាធរសង្កាត់ ចាក់ អង្រែ លើ ខណ្ឌមានជ័យ និង លោកអភិបាលរងរាជធានីភ្នំពេញព្រមទាំងការិយាល័យជំនាញខណ្ឌមានជ័យបាន ចុះពិនិត្យ ជំនន់ ទឹក ភ្លៀង ដែល ធ្វើ អោយ ជន់ហូរលិច លង់មកលើលំនៅស្ថាននិងផ្លូវថ្នល់ឡើងល្ហល្ហាច ដោយ សារ ភ្លៀង ខ្លាំង កាល ពី យប់មិញ ។ ហើយ ក្រុម ការងារ កំពុង មមាញឹក ញាប់ដៃញាប់ជើងរកវិធី ដោះស្រាយ រំដោះជំនន់ទឹកភ្លៀងចេញពីកន្លែងដែលលិចលង់ដោយជំនន់ទឹកភ្លៀងកាលពីយប់មិញនេះអោយស្រកដើម្បីបងប្អូនប្រជាជនងាយស្រួលរស់នៅនិងធ្វើដំណើរផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានស្នើរដល់បងប្អូនប្រជាជនដែលរស់នៅនាតំបន់ជំនន់ទឹកភ្លៀងកាលពីយប់មិញនេះអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅពិសេសកុមារតូចៗផងដែរហើយលើសពីនេះទៀតនោះត្រូវចូលរួមអនុវត្តន៍នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីសុវត្ថិភាព៕