ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតសង្កាត់ចំនួន២ ក្នុងក្រុងប៉ោយប៉ែត គឺសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី

575

 

បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងមហាផ្ទៃ បានជម្រាបមកខេត្តអោយពិនិត្យ សិក្សាលម្អិត ហើយបំបែកសង្កាត់ថ្មីពីរ គឺសង្កាត់អូជ្រៅ និង សង្កាត់អូរឫស្ស៊ី​។ ការបង្កើតសង្កាត់ចំនួន២បន្ថែមទៀតនេះ យោងតាមសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតសង្កាត់ និងភូមិទ្វេរដងលើ ឬបំបែកចេញពីសង្កាត់៣និងភូមិ៣១ នៅក្រុងប៉ោយប៉ែត ។

យោងអនុក្រឹត្យលេខ១៥៦អនក្រ.ប្រក ស្តីពីការបង្កើតសង្កាត់អូរជ្រៅនៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកាសែតរស្មីកម្ពុជាក៏ទទួលបានបានអោយដឹងថា សង្កាត់អូរជ្រៅ គឺត្រូវបានបង្កើតឡើង ដោយកាត់ភូមិចំនួន៧ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅត្រូវស្ថិតក្នុងភូមិព្រៃព្រិច។

ដោយឡែកយោងអនុក្រឹត្យលេខ១៥៧អនក្រ.ប្រក ស្តីពីការបង្កើតសង្កាត់អូរឬស្សី នៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២១បានឲ្យដឹងថា សង្កាត់អូរឬស្សី គឺបង្កើតឡើងដោយកាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ ៕

អត្ថបទដែលជាប់ទាក់ទង