ឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ ឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារសម្រាប់កសាងខ្លោងទ្វារវិទ្យាល័យច្បារអំពៅ
ភ្នំពេញ៖ឯកឧត្ដមហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និង ជានាយកវិទ្យាល័យច្បារអំពៅហើយក្នុងនាមគណៈគ្រប់គ្រង នៃវិទ្យាល័យច្បារអំពៅដោយមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា វិទ្យាល័យ ច្បារអំពៅកំពុង រៀបចំ កសាងខ្លោងទ្វារថ្មី !ដេីម្បី បង្ហាញពី សក្ដានុពល នៃការអប់រំ ក្នុងការជួយលេីកកម្ពស់មជ្ឈដ្ឋាននៃការសិក្សារៀនសូត្រឱ្យកាន់តែល្អប្រសេីរ និង កែប្រែមុខមាត់ថ្មីរបស់វិទ្យាល័យក៏ដូចជា ជួយលេីកតម្កេីងកិត្តិយស ព្រមទាំងសម្រស់នៃទីក្រុងគជ់ទាំងមូល ផងដែរ។ អាស្រ័យ ដូចជម្រាបជូនរៀបរាប់ខាងលេី សូមគោរពអញ្ជើញសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ឆ្លៀត ក្នុង ឱកាស នេះ ឯកឧត្ដមសូមអំពាវនាវ គោរពជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក នាង កញ្ញា សូម ចូលរួម កសាង សមិទ្ធ ផល នេះ សម្រាប់ ទុក ដល់ យុវជន ជំនាន់ ក្រោយ ផងដែរដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិទៅថ្ងៃអនាគត។
អោយស្របតាមទ្រឹស្ដីមួយបានលើកឡើងយ៉ាងទូលំទូលាយថាវិទ្យាល័យឬសាលារៀនគឺជាទីកន្លែងសាបព្រោះឬជាថ្នាលនៃចំណេះដឹង
ដាំដុះនៅសាលាបានផ្លែផ្កាក្នុងសង្គម!ពោលគឺទីណាមានការអប់រំល្អទីនោះមានភាពរីកចម្រេីន!លើគ្រប់វិស័យទាំងចំណេះដឹងនិងធនធានមនុស្ស។
ជាមួយនិងការអំពាវនាវខាងលើនោះនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២១នេះឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោកជំទាវអ៊ូ ធីតាពៅ និងក្រុមគ្រួសារបានចូលរួមឧបត្ថម្ភនូវថវិកាចំនួន៥ពាន់ដុល្លារ និង លោកប្រាជ្ញ សីហាអភិបាលរងខណ្ឌឫស្សីកែវនិង ភរិយាឃី ម៉ារី ព្រមទាំងបុត្រា បុត្រីចូលរួមឧបត្ថម្ភនូវថវិកា១០០ដុល្លារផងដែរក្នុងការកសាងខ្លោងទ្វារវិទ្យាល័យច្បារអំពៅ។
ក្នុងឱកាសនោះផងដែរឯកឧត្តមហៀង សុខេង បានមានមតិលើកឡើងដោយសូមគោរពជូនពរឯកឧត្ដមអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង លោកអភិបាលរងខណ្ឌឫស្សីកែវ និង ភរិយា ដែលមានទឹកចិត្តដ៏សប្បុរសធម៌បានចូលរួមឧបត្ថម្ភជាថវិកាក្នុងការកសាងខ្លោងទ្វារវិទ្យាល័យច្បារអំពៅសូមជូនពរអោយជួបតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕