ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតយោធាពិការ បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន

120

បន្ទាយមានជ័យ ៖ អតីតយោធាពិការដៃជើងធ្វើអត្តឃាត បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ស្ថិតភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក។

លោក ប៉ិក គឹកហៀក អធិការនគរបាលស្តីទីស្រុកភ្នំស្រុក បានប្រាប់ថា ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុសអាយុ៥៤ឆ្នាំ (នៅលីវអតីតទាហ៊ានកងពល១២ ពិការដៃជើង) រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា នៅពេលជនរងគ្រោះបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន គឺជនរងគ្រោះពិការដៃជើង រស់នៅកូនខ្ទមក្នុងភូមិម្នាក់ឯង ត្រូវបានសាច់ញាតិចិញ្ចឹមបាយទឹករាល់ថ្ងៃ តែអកុសលអីជនរងគ្រោះបានបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងកូនខ្ទមបណ្តាលរបួសធ្ងន់ ហូរឈាមរហូតដល់ស្លាប់។

លោក ប៉ិក គឹមហៀក បានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង កម្លាំងជំនាញបានចុះទៅពិនិត្យបឋម មិនដឹងមូលហេតុនៃការបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតនៅឡើយទេ តែដឹងថា ជនរងគ្រោះអតីតជាទាហ៊ានកងពលលេខ១២ កូនដំរី ត្រូវបានរងគ្រោះពិការដៃជើង នាសម័យសង្គ្រាមមករស់នៅ ក្នុងកូនខ្ទមម្នាក់សាច់ញាតិចិញ្ចឹមបាយទឹក៕

អត្ថបទដែលជាប់ទាក់ទង