ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធ នឹងការទិញលក់ដីធ្លីក្នុងបរិវេណ នៃអាងទឹកតាកែវ

237

 

ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ( ACU) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្ដឹងអនាមិក ករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រោយពីបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកក្រុមការងារ ACU បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្តឹងបានលើកឡើង អាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពីសមត្ថកិច្ចរបស់ ACU ដូចជា៖ ការរជីកយកអាចម៌ដីពីផ្ទៃបាតបឹង។ ការចាក់ដីលុបផ្ទៃអាងទឹក។ ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក។ ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹក ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។

ផ្អែកតាមលទ្ធផលខាងលើនេះ ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។

អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវដ្តជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង