ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ជើងឯកចំនួន៣ ត្រូវបានសហព័ន្ធ សម្រេចលុបចោល
ភ្នំពេញ៖យោងតាមស្មារតីអង្គប្រជុំសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជានានារសៀលថ្ងៃទី៣១សីហានោះសហព័ន្ធបានសម្រេចចិត្តលុបចោលទាំងស្រុងចំពោះព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជើងឯកជាតិចំនួន៣បន្ទាប់ពីសហព័ន្ធពិចារណាលើប្រកាសរបស់ក្រសួងសុខាភិបាល និង ក្រសួងអប់រំយុវជន និង កីឡាដោយសារព្រឹត្តិការណ%កូវីដ១៩សហគមន៍ថ្ងៃទី២០កុម្ភៈមិនទាន់ថមថយនោះ ។
ព្រឹត្តិការណ៍នេះបានបង្កនូវផលប៉ះពាល់ចំពោះការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី ខេត្ត ។ព្រឹត្តិការណ៍
ដែលត្រូវលុបចោលនោះមានការប្រកួតបាល់ទាត់ជើងឯកនារីដែលបានឈានមកដល់វគ្គផ្ដាច់ទៅហើយនោះ ។ទោះជាយ៉ាងណាសម្រាប់
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីនេះត្រូវបានសហព័ន្ធសម្រេចឲ្យក្រុមដែលត្រូវប្រកួតផ្ដាច់ព្រ័ត្រទទួលបានចំណាត់ថ្នាក់លេខ១ស្ទួនដូចគ្នា
នោះគឺក្រុមនារីព្រះខ័នរាជស្វាយរៀង និងក្រុមនារីខេត្តកំពង់ស្ពឺ ណាហ្កាវើលដ៍ ។
ចំពោះព្រឹត្តិការណ៍២ទៀនោះគឺការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ(U-15) និង យុវជនអាយុក្រោម១៨ឆ្នាំ(U-18)
សម្រាប់ជើងឯកទាំង២ប្រភេទអាយុនេះសហព័ន្ធមិនបានសម្រេចផ្ដល់ជោគជ័យដល់ក្រុមណាមួយឡើយដោយសារតែការប្រកួតទាំង២ប្រភេទអាយុនេះមិនទាន់បានបញ្ចប់ការប្រកួតជម្រុះក្នុងពូលនៅឡើយទេ ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ទាំង៣នេះត្រូវបានសហព័ន្ធផ្អាក និងពន្យារការប្រកួតតាំងពីខែកុម្ភៈមកម្ល៉េះគឺចាប់តាំងពីផ្ទុះនូវព្រឹត្តិ
ការណ៍សហគមន៍រហូតមកដល់បច្ចប្បន្ន ៕