ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ប្រគល់លិខិត និងថវិការបស់ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលសង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០២០

178

 

ភ្នំពេញ៖រដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានរៀបចំពិធីប្រគល់លិខិតសរសើរ និងថវិការបស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលសង្កាត់០៥ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥ នៃខណ្ឌចំការមន ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០២០ ក្រោមអធិបតិភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌ, លោកចៅសង្កាត់ទាំង០៥ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥។

ក្នុងឱកាសនោះលោកថេង សុថុលអភិបាលខណ្ឌចំការមន បានកោតសរសើរដល់រដ្ឋបាលសង្កាត់ទាំង០៥ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥ ដែលបានអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានមានភាពល្អប្រសើរកន្លងមក ។

ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌ បានផ្ដាំផ្ញើរអោយរដ្ឋបាលសង្កាត់ទាំង០៥ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥ នៅតែបន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ជូនបងប្អូនប្រជាពលរដ្ឋអោយល្អប្រសើរបន្ថែម ដើម្បីឱ្យភូមិ-សង្កាត់មានសណ្ដាប់ធ្នាប់ល្អ សុវត្ថិភាព និងសុខសន្ដិភាពទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង