ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំគណៈកម្មការជំនាញចុះពិនិត្យសាលពិព័ណ៌អន្តរជាតិត្រៀមការប្រកួតកីឡាក្នុងសាល ស៊ីហ្គេមនិង អាស៊ានប៉ារ៉ាហ្គេម ២០២៣

127

ភ្នំពេញ៖ព្រឹកថ្ងៃពុធ ទី១ ខែកញ្ញា នេះឯកឧត្តមវ៉ាត់ ចំរើអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃសាលសម្រាប់ ត្រៀមរៀបចំការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣។
ក្រោយការត្រួតពិនិត្យឃើញថាសាលទាំងនេះមានស្តង់ដារបច្ចេកទេសខ្ពស់ល្អមានហេដ្ឋារចនាសម្ព័ន្ធបន្ទប់ទីធ្លាចតយានយន្តជាដើមនោះមានលក្ខណៈសមស្រប ដែលអាចរៀបចំការតុបតែងលម្អ បំពាក់សម្ភារការប្រកួតបានយ៉ាងល្អប្រសើរ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា «ការចុះត្រួតពិនិត្យនេះមានគណៈកម្មការជំនាញរបស់ CAMSOC ដូចជាគណៈកម្មការទីលានប្រកួត គណៈកម្មការបទប្បញ្ញត្តិ ដើម្បីត្រៀមរៀបចំទីលានកីឡាក្នុងសាល នៅទីនេះឲ្យចេញជាផែនការច្បាស់លាស់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ តាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOCបានណែនាំនិងជំរុញឲ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់រៀបចំសកម្មភាពការងារទាំងអស់ឲ្យបានរួចរាល់ ត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២១នេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»។
ទីតាំងសាលនេះមានភាពសមស្របសម្រាប់ការរៀបចំការប្រកួតកីឡាក្នុងសាលតាមស្តង់ដាអន្តរជាតិហើយស័ក្តិសមនឹងកិត្តិយស
របស់ម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ជាមួយគ្នានោះលោកនាយកប្រតិបត្តិក្រុមហ៊ុនOCICក៏បានចូលរួមក្នុងការត្រួតពិនិត្យ
សាលនេះជាមួយនឹងការធ្វើបទបង្ហាញពីសារៈសំខាន់ៗនៃសាលនេះព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំសាលនេះឲ្យក្លាយជាទីលានប្រកួតកីឡាក្នុងសាលសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង