ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជា ចន្ទ័បរិបូរណ៏ ៖ វាហួសពេលទៅហើយ ដែលអ្នកនយោបាយសង្ឃឹមឲ្យបរ ទេសដាក់សម្ពាធមកលើកម្ពុជា

309

 

ភ្នំពេញ ៖ លោក ជា ច័ន្ទបរិបូរណ៍ អ្នកវិភាគ បញ្ហាសង្គម និងជារដ្ឋលេខាធិការក្រួងព័ត៏មាន បានមានប្រសាសន៍ថា៖ អ្នកនយោបាយខ្លះ រួមជាមួយអ្នកវិភាគមួយចំនួនដែលគេដឹងថា ស្ថិតក្នុងខ្សែស្របជាមួយក្រុមប្រឆាំង គឺបាននឹងកំពុងតែប្រឹងបន្តនិយាយ និងទាញភ្ជាប់ដោយចោទថា កម្ពុជារំលោភសិទ្ធិមនុស្ស។ ក្នុងការភ្ជាប់នេះពួកគេបាននាំគ្នានិយាយបង្កប់នូវអារម្មណ៍រីករាយ ដោយរំពឹងថា កម្ពុជានឹងត្រូវបានប្រទេសធំៗមួយចំនួនដាក់សម្ពាធ ឬក៏កៀបសង្កត់ ដើម្បីឲ្យពួកគេបានទទួលដំណោះស្រាយដូចអ្វីដែលគេចង់បាន។ លោកបញ្ជាក់បែបនេះ កាលពីរសៀលថ្ងៃទី ម្សិលមិញ សីហា ២០២១ ដោយលោកបន្ដទៀតថា, តាមទស្សនៈរបស់លោក ការទន្ទឹងរង់ចាំរបៀបពួកគេនេះ គ្មានប្រយោជន៍អ្វីនោះទេ។ គ្មានប្រយោជន៍ដោយលោកលើកហេតុផលចម្បងធំៗចំនួនពីរ ទី១ ក្ដោបក្នុងអំណាចឯករាជ្យរបស់កម្ពុជា និងទី២ កត្តាភូមិសាស្រ្ដនយោបាយ ដែលលែងមានមហាអំណាចផ្ដាច់មុខបន្តទៀតទៅហើយ។
លោក ជា បរិបូរណ៍ អះអាងថា កម្ពុជាជាប្រទេសឯករាជ្យគ្មានអ្នកណាមកបង្គាប់បញ្ជាបានឡើយ ដូច្នេះការទន្ទឹងរង់ចាំដោយដេកត្រេកអរថា កម្ពុជានឹងរងសម្ពាធបរទេស របស់ក្រុមអ្នកនយោបាយយកល្មើសច្បាប់ទាំងនោះ គឺជារឿងឥតប្រយោជន៍។ ជាងនេះលោកថា ការស្រមើស្រមៃចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេសដោយយកគំរូតាមប្រទេសមីយ៉ាន់ម៉ា គឺមិនអាចទៅរួចទេ។ មិនអាចទៅរួចក៏ព្រោះថា បរិបទកម្ពុជា មិនដូចគ្នាទាល់តែសោះជាមួយសហភាពមីយ៉ាន់ម៉ា។ កម្ពុជានៅតែរក្សាបានស្ថិរភាព ហើយប្រជាជននៅឈរជាមួយរាជរដ្ឋាភិបាលជានិច្ច។លោកបានប្រៀបធៀបកម្ពុជាទៅនិងកូនក្រមុំ ដែលទើបតែពេញរូបពេញរាង ហើយមិនខ្វះទេអ្នកចង់បានជាគូគ្រង។ ដូច្នេះនយោបាយកៀគរបរទេសមកដាក់សម្ពាធ កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញកម្ពុជា លែងមានឥទ្ធិពលទៀតហើយ។ ម្យ៉ាងនយោបាយការបរទេសចម្រុះពណ៌របស់ប្រមុខរាជរដ្ឋាភិបាល បានចងមិត្ត នឹងធ្វើឲ្យប្រទេសជាច្រើនបង្កើនការទាក់ទងជាមួយកម្ពុជាទៀតផង។ យ៉ាងណាសម្រាប់ភាគីពាក់ព័ន្ធយល់ថា ក្រុមប្រឆាំងមិនមែនមិនដឹងពីបរិបទកម្ពុជាពេលបច្ចុប្បន្ននេះទេ តែពួកគេគ្មានជម្រើសអ្វីក្រៅពីនេះឡើយ ដើម្បីបោកអ្នកគាំទ្រ ដូច្នេះហើយទើបពួកគេចេះស្រែកពីគំនៀបបរទសយ៉ាងដូច្នេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង