លោកអភិបាលខណ្ឌចំការមន បន្ដចុះពិនិត្យវឌ្ឍនភាព ការកាយដីចេញពីផ្ទៃបឹងត្របែក និងការស្ថាបនាផ្លូវលេខ៤៩៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមននៃរាជធានីភ្នំពេញដោយបន្ដចុះពិនិត្យវឌ្ឍន:ភាពការកាយដីចេញពីផ្ទៃបឹងត្របែក ដែលរំលោភលួចចាក់ដីចូលផ្ទៃបឹងពីសំណាក់ប្រជាពលរដ្ឋ និងការស្ថាបនាផ្លូវក្រវ៉ាត់ព័ទ្ធជុំវិញផ្ទៃអាងស្ដុកទឹកបឹងត្របែកខាងត្បូង(បឹងធំ) ព្រមទាំងគម្រោងស្ថាបនាផ្លូវលេខ៤៩៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ដ្រីពាក់ព័ន្ធ ផងដែរ៕