ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ ស្លាប់យុវជន២នាក់ ហើយបើករត់បាត់

59

ខេត្តកំពង់ស្ពឺ៖ យុវជន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្តមិនស្គាល់ម៉ាក បើកបុកពេលកំពុងជិះម៉ូតូមួយគ្រឿង ឌុបគ្នា ក្នុងទិសដៅបញ្ច្រាស ។ បន្ទាប់បង្កហេតុ រថយន្តបើករត់គេចខ្លួនបាត់​ ដែលហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៤រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលមូលដ្ឋាន បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ មកពីទិសខាងត្បូងទៅទិសខាងជើងក្នុងល្បឿនលឿន លុះពេលធ្វើដំណើរមកចំណុច កើតហេតុខាងលើក៏បានជ្រុលចង្កូតទៅ បុកម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខកំពង់ស្ពី1H 3196បើកបរ
ដោយឈ្មោះអ៊ីត ចាន់គ្រឹះស្នា ភេទប្រុស អាយុ១៨ឆ្នាំជាសិស្ស រស់ នៅភូមិកំណប់ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ បានឌុបឈ្មោះគ្រីម សុវណ្ណរដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំជាសិស្សដែ រស់នៅក្នុងភូមិជាមួយគ្នា បើកបរកពីទិសខាងជើងទៅខាងត្បូង ចំពីមុខយ៉ាងពេញទំហឹង។ ក្រោយបង្កហេតុរួច អ្នកបើកបររថយន្តបង្កហេតុបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង