ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​បញ្ចប់​​ទាំង​ស្រុង​នូវ​ដំណើរ​ការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ

63


​ភ្នំពេញ៖រាជធានី​ភ្នំពេញ៖ នាព្រឹក​ថ្ងៃពុធ ទី២៩ខែសីហាឆ្នាំ២០១៨នេះ ដំណើរ​ការ​កំណែ​មុខ​វិជ្ជា​ទាំង​១០​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ក្រោម​ការ​បំពេញ​ភារកិច្ច​យ៉ាងសកម្ម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រម​ទាំង​ការ​ចូលរួម​សង្កេត​ការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ “បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​កំណែ ប្រធាន អនុ​ប្រធាន​មណ្ឌល​ទាំង​អស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ​មក​រក្សាទុក​នៅ​នាយកដ្ឋានកិច្ចការប្រឡង ដើម្បី​ចាប់​ផ្ដើម​រៀប​ចំ​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ដោយឡែក សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​មករក្សា​ទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ”៕

អត្ថបទដែលជាប់ទាក់ទង