ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងមន្ទីរជំនាញ ប្រើប្រាស់រថយន្ត បូម ស្តារលូ ១៥គ្រឿង ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅជាយក្រុង

131

ភ្នំពេញ៖ ព្យុះភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ មិនបានធ្វើអោយតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រ ៥ខណ្ឌកណ្តាលទីក្រុង មានបញ្ហានោះទេ គឺបានដោះស្រាយបញ្ហា លិចលង់ បានយ៉ាងល្អប្រសើរ។  ប៉ុន្តែ ក៏នៅមានបញ្ហាប្រឈម ដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុងផងដែរ។ លើបញ្ហានេះក្រុមការងារបានប្រើប្រាស់រថយន្ត បូម ស្តារបណ្តាញលូ ចំនួន ១៥គ្រឿង ដើម្បីដោះស្រាយលើការលិចលង់នេះ។

  មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅថ្ងៃទី០២ កញ្ញានេះថា៖ក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ៥ខណ្ឌក្នុងទីក្រុងត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុងផងដែរ ដូចជា តំបន់ផ្លូវជាតិលេខ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ ២ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់ នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារកំពុងបូមស្តារបណ្តាញលូខាងលើដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង។ ជាមួយនឹងសមត្ថភាពស្ថានីយ៍បូមទឹកបញ្ចញក្រៅក្រុងកើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេចំនួន ១០ខ្សែដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើអោយការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។

  មន្ត្រីដដែលបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមជាមួុយរដ្ឋបាលរាជធានីភ្នំពេញ ដោយសូមអោយប្រជាពលរដ្ឋចូលរួមកាយសំរាមកកស្ទះមុខអណ្តូងលូនៅមុខផ្ទះរៀងៗខ្លួន

 

អត្ថបទដែលជាប់ទាក់ទង