អភិបាលខណ្ឌចំការមន បន្តចុះត្រួតពិនិត្យការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែល មានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្រាប់ដូសទី២ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ
ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញបន្តចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដូសទី២ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
សូមបញ្ជាក់ផងដែរ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ សម្រាប់ការចាក់ដូសទី២ គឺចាប់ផ្ដើមតាំងពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១៕