ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញឆ្មក់បង្រ្កាបក្លឹបកម្សាន្តប៊្លូឆីលី ឃាត់ខ្លួនមនុស្ស ចំនួន៦០នាក់ នាំគ្នាពពាក់ពពូនរាំរែក ផឹកសុីល្មើសនឹងបម្រាម

89

 

ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ ពេញវុធ អភិបាលខណ្ឌ ឆ្មក់បង្រ្កាប ក្លឹបកម្សាន្តប៊្លូឆីលី ដែលនាំគ្នាពពាក់ពពូនរាំរែក ផឹកសុីល្មើសនឹងបម្រាម របស់សាលារាជធានីភ្នំពេញ និងឃាត់ខ្លួនបានមនុស្ស មានបរទេសនិងខ្មែរ ចំនួន៦០នាក់ និងម៉ូតូជាច្រើនគ្រឿង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះលេខ ៣៦ ចំណុចទល់មុខនឹងវត្តសារវន្តតេជោ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយហាងឈ្មោះប៊្លូឆីលីមួយនេះ លោកបានឲ្យមន្រ្តីមូលដ្ឋាន ចុះទៅណែនាំជាច្រើនដងរួចមកហើយ មិនអនុញ្ញាតឲ្យមានការបើកក្លឹបកម្សាន្ត និងមិនឲ្យមានការជួបជុំប្រមូលផ្តុំផឹកសុីនោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩
ដែលកំពុងតែឆ្លងនៅតាមរាជធានីខេត្ត តែផ្ទុយទៅវិញហាងឈ្មោះប៊្លូឆីលីមួយនេះ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានផ្គើន នៅបន្តលួចបើកខុសបម្រាម របស់សាលារាជធានីភ្នំពេញ លុះមកដល់ម៉ោងកើតហេតុខាងលើ ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌ ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួនជនបរទេស និងខ្មែរ បានចំនួន៦០នាក់ ស្រី២៤ និងបុរស៣៦នាក់ បញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ។

ក្រោយការឃាត់ខ្លួនមនុស្សប្រុសស្រី មានខ្មែរនិងបរទេស ចំនួន៦០នាក់ និងមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចនាំយកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង