ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ Nature Life មានទុងប្រផេះជាង ៤០ ក្បាលកំពុងមាន វត្តមាននៅក្នុងតំបន់រ៉ាមសារស្ទឹងសែន នាដើមរដូវវស្សានេះ

170

 

ភ្នំពេញ៖ អង្គការ Nature Life បានឱ្យដឹងនៅថ្ងៃ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះថា រដូវវស្សាបានឈានចូលលមកដល់ ទើបធ្វើឱ្យកម្ពស់ទឹកនៅតំបន់រ៉ាមសារស្ទឹងសែន មានការកើនឡើងបន្តិចម្ដងៗ។ ស្របគ្នានេះប្រភេទសត្វមួយចំនួនបានផ្លាស់ទីទៅតំបន់ផ្សេង ដើម្បីរកចំណី និងបន្តពូជជាដើម។ ជាក់ស្ដែងសត្វទុងប្រផេះបាននិងកំពុងបង្ហាញខ្លួន នៅក្នុងតំបន់ដីសើមនេះគួរឱ្យកត់សម្គាល់ ពោលគឺប្រមាណជា៤០ក្បាល នេះបើយោងទៅតាមកំណត់ត្រាក្នុងខែសីហា។
នៅក្នុងខែសីហាកន្លងមកនេះ ក្រុមឧទ្យានុរក្សប្រចាំនៅតំបន់រ៉ាមសារស្ទឹងសែន បានកត់ត្រាសត្វស្លាបបានចំនួន ២៧ប្រភេទ។ ក្នុងនោះក៏មានប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង (Near Threatened, NT) ដូចជា ស្មោញ (Darter) អកត្រីក្បាល ប្រផេះ(Grey-headed Fish Eagle) និងទុងប្រផេះ (Spot-billed Pelican)។ ទន្ទឹមនឹងគ្នានេះដែរ ក្រុមឧទ្យានុរក្សក៏បានធ្ចើការបង្រ្កាប បទល្មើសមួយចំនួន ដែលទាំងអស់នោះសុទ្ធតែជាបទល្មើសនេសាទខុសច្បាប់។
អង្គការ Nature Lifeក៏បានអរគុណដល់មូលនិធិ Critical Ecosystem Partner ship Fund និង European Union-Our Tonle Sap Project ដែលបានគាំទ្រថវិកា ក្នុងការអនុវត្តសកម្មភាពអភិរក្សសត្វស្លាប នៅក្នុងតំបន់រ៉ាមសារស្ទឹងសែននេះ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង