ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៩៤ ជួសជុសរួចរាល់ហើយ និងបានដាក់អោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដូចដើមវិញ ក្រោយពីទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង

84
ព្រះវិហារ៖ ផ្លូវជាតិលេខ៩៤ ដែលជាប្រភេទផ្លូវក្រាលគ្រួសក្រហម ដែលបានរងការខូចខាតធ្ងន់ធ្ងរចំនួន២កន្លែង ពេលនេះត្រូវបានធ្វើការជួសជុលរួចរាល់ជាស្ថាពរ១០០ភាគរយហើយ និងបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរដូចធម្មតាឡើងវិញតាំង
ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨មកម្លេះ។
   កំណាត់ផ្លូវជាតិលេខ៩៤នេះ តភ្ជាប់ពីទីរួមស្រុកឆែប ឆ្ពោះទៅកាន់ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន២កន្លែង គឺចំណុចPK54-55 ប្រវែង១៥០ម៉ែត្រ បណ្តាលមកពីភ្លៀងធ្លាក់រយះពេលមួយខែពេញ កន្លងមកនេះ។
   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះថា ដោយមានការចង្អុលណែនាំដោយផ្ទាល់ ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កំណាត់ផ្លូវជាតិលេខ៩៤ ចំណុច PK54-55 ពេលនេះត្រូវបានជួសជុសរួចរាល់១០០ភាគរយ និងបានដាក់ឲ្យដំណើរការឆ្លងកាត់ឡើងវិញធម្មតាហើយ ហើយលោកប្រធានមន្ទីរក៏បានចាត់ឲ្យក្រុមមន្រ្តីមើលការថែទាំជាប្រចាំផងដែរ។
   លោក សំ លាងទ្រី ក៏បានសុំអភយ័ទោសដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួបប្រទះការលំបាក ពេល ធ្វើដំណើរឆ្លងកាត់តំបន់នេះ ស្របពេលដែលជំនាញមន្ទីរសាធារណការ កំពុងធ្វើសកម្មភាពជួសជុលផ្លូវនោះ។ លោកក៏បានអរគុណដល់ក្រុមការងារជួសជុលផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ធ្វើការជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានយ៉ាងឆាប់រហស័ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង