ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីទុកពេល១៥ថ្ងៃ អោយពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ នៅវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើខ្សែកាប្លិ៍អាកាសចេញ

69

 

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើ ចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងឱ្យកាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋនិងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្ដីអាកាសតាមដងផ្លូវ ចំនួន ០២ រួមមាន៖
១- វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ ៩៨
២ -វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ ៩៨) ចាប់ពីផ្លូវលេខ ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្ដិ៍អាកាសនៅតាមផ្លូវទាំង ០២ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើ ចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នក ពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកអដោយស្មារតី ទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង