ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានដែកបាឡេត៍ កម្រាលឈើ ជាង២០ម៉ែត្រ នៅភូមិក្បាលខ្លា ស្រុកសង្គមថ្មី គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីនេះ

288

ព្រះវិហារ៖ ស្ពានដែកបាឡេត៍ កម្រាលឈើ ប្រវែង ជាង២០ម៉ែត្រ នៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសាងសង់ឡើងដោយមិនប្រើប្រាស់ថវិកាជាតិនោះ ពេលនេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើការសាងសង់យ៉ាងញ៉ាប់ដៃញ៉ាប់ជើង ដោយគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី នាពេលដ៏ខ្លឺខាងមុខនេះ។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានអោយដឹងថាស្ពានដែកបាឡេត៍ កម្រាលឈើខាងលើនេះ មានប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមិនបានប្រើប្រាស់ថវិកាជាតិឡើយ ដែលជាការឧបត្ថម្ភដែកស្ពាន ដោយ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភកម្រាលស្ពាន និងសរសរស្ពានដោយ លោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ ចំណែកឯការឧបត្ថម្ភកម្លាំងពលកម្មនៃការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

  លោកសំ លាងទ្រី បន្តថា ស្ពាននេះគ្រោង នឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង