ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូកីឡាតេក្វាន់ដូITF មកដល់កម្ពុជាវិញហើយ

124


​ភ្នំពេញ៖ម្ចាស់មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង និងក្រុមក្រុមគណៈប្រតិភូកីឡាតេក្វាន់ដូITF ដែលបានចូលរួមព្រឹត្តិការណ៍ ការប្រកួតជើងឯកពិភពលោក នៅទីក្រុង MINSK ក្នុងប្រទេបេឡារុស បានមកដល់កម្ពុជាវិញ ហើយនៅរសៀលថ្ងៃទី២៩សីហានេះ ។

​មន្ត្រីកីឡារួមជាមួយថ្នាក់ដឹកនាំរបស់សហព័ន្ធបាន អញ្ជើញទៅស្វាគមន៍ ដល់ាំប្រតិភូកីឡាដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ការប្រកួតជើងឯកពិភពលោក យុវជនលើកទី១៣នេះកម្ពុជា ដណ្ដើមបានមេដាយប្រាក់មួយគ្រឿង និងសមរិទ្ធមួយគ្រឿង ។ នេះជាលើកទី២ ហើយដែលកម្ពុជា បញ្ជូនកីឡាករវ័យក្មេងទៅចូលរួមក្នុងការប្រ
កួតជើងឯកពិភពលោកបែបនេះ ដែលលើកដំបូងកម្ពុជាដណ្ដើមបាន មេដាយសំរិទ្ធមួយគ្រឿងប៉ុណ្ណោះ ។

​សម្រាប់ការចូលរួមលើកទី២នេះកម្ពុជារកបាន មេដាយប្រាក់មួយគ្រឿង ដោយកីឡាករវ័យក្មេង បួន ចន្ទ័ថារ៉ាត់ អាយុ ១៥ឆ្នាំដែលលេង វិញ្ញាសាប្រយុទ្ធទម្ងន់ ៤៥គ.ក្រ។កីឡាកររូបនេះបានយក ឈ្នះកីឡាករប្រទេសអេស្តូនី កីឡាករក្រិក កីឡាករជប៉ុន កីឡាករអាស្សង់ទីន កីឡាករកាស្សាស្ថាន និងកីឡាករអ៊ុយក្រែន តែនៅវគ្គផ្តាច់ព្រ័ត្រចាញ់ កីឡាកររុស្សី។

សម្រាប់មេដាយសំរិទ្ធលើវិញ្ញាសាសម្តែងបច្ចេកទេស ការពារខ្លួនជាក្រុម ដោយយើងចាញ់កូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុន និងប្រទេសរុស្ស៊ី ហើយការប្រកួតវិញ្ញាសានេះមាន១៣ប្រទេសចូលរួម រួមមាន កីឡាករ កាង ប៊ុនឡុង សុខ ស៊ូណាម ចេង រោងរាជ្យ សេង ម៉េងហៀង។

​លោកកែវ រ៉េមីប្រមុខសហព័ន្ធកីឡាតេក្វាន់ដូអាយ ធីអេហ្វកម្ពុជា បានចាត់ទុកថាពេលនេះ សមត្ថភាពកីឡាតេក្វាន់ដូអាយ ធី អេហ្វ កម្ពុជាកំពុង តែមានការរីកចម្រើនខ្លាំងណាស់ ពិសេសវ័យយុវជនដែលជាថ្នាល ៕

អត្ថបទដែលជាប់ទាក់ទង