គ្រោះថ្នាក់ចរាចរថ្ងៃទី២៩ សីហា ស្លាប់៧នាក់ របួស៧នាក់ ខណៈ២៩ថ្ងៃ ស្លាប់ ១១៦នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់២លើក) បណ្តាលឲ្យស្លាប់ ៧នាក់(ស្រី២នាក់) របួសធ្ងន់ ៣នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៨នាក់ ។
យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូ ៧គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ៦គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់១នាក់) មិនប្រកាន់ស្តាំ ២លើក(ស្លាប់២នាក់) ប្រជែង ២លើក(ស្លាប់២នាក់) កត្តាយាន ១លើក(ស្លាប់២នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៨លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តតូច ២លើក រថយន្តធំ ៥លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រៃវែង ២លើក ស្លាប់៣នាក់(ស្រី២នាក់) កំពង់ស្ពឺ ២លើក ស្លាប់២នាក់ របួស១នាក់ មណ្ឌលគិរី ១លើក ស្លាប់១នាក់ របួស១នាក់ និងភ្នំពេញ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល២៩ គឺថ្ងៃទី១-២៩ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ២៤៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១៦នាក់ របួសសរុប ៣១៣នាក់ របួសធ្ងន់ ២០៤នាក់ របួសស្រាល ១១០នាក់ ៕