អបអរសាទរមិត្តជប៉ុន អាចនឹងមាន ស្រ្តីជាលើកដំបូង ឡើងជានាយករដ្ឋមន្រ្តី
ជប៉ុន ៖អ្នកស្រី Sanae Takaichiអាយុ៦០អតីតរដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុងបានប្រកាសកាលពីម្សឹលមិញថានឹងឈរឈ្មោះជាបេក្ខជនបោះឆ្នោតដណ្តើមតំណែងនាយករដ្ឋមន្រ្តី និងប្រសិនបានជោគជ័យមែននឹងក្លាយជាស្រ្តីជប៉ុនដំបូងដែលបានក្លាយជានាយករដ្ឋមន្រ្តី។
អ្នកស្រីSanaeទទួលបានការគាំទ្រពីអតីត នាយករដ្ឋមន្រ្តីShinzo Abe,ក្នុងនយោបាយគាំពារនិងប្រឆាំងនឹងការគំរាមកំហែងពីចិន និងនយោបាយកសាង សេដ្ឋកិច្ចឡើងវិញដោយសារផលប៉ះពាល់នៃជំងឹកូវីដ។