ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាៗ៥ដួង រស់នៅជាត្រកូលអភិជន មានកូន ម្នាក់១ហើយ បើមិនប្រាប់គ្មានអ្នកជឿថា ធ្លាប់ពរ ពោះនោះទេ រាងនៅតែស្អាត

167

 

ភ្នំពេញ៖ ជាការពិតណាស់សម្រស់ ជាផ្នែកមួយនៃភាពទាក់ទាញរបស់នារីៗ ជាពិសេសគឺ សិល្បការិនីតែម្តង ដែលពួកគេរមែងត្រូវតែថែរក្សាចំណុចនេះបំផុត ដើម្បីទទួលបានប្រជាប្រិយភាពលើវិស័យសិល្បៈ និង ការងារផ្សេងៗរបស់ខ្លួនក្នុងនាមជាតារា ។
ក្នុងនោះដែរ បើក្រឡេកទៅមើលតារាស្រីជាច្រើន ដែលបានរៀបការ និង សម្រាលកូនហើយនោះ ក៏កាន់តែត្រូវថែរក្សា និង រកវិធី សាស្ត្រនានា ជាច្រើនដើម្បីយករាងដ៏ស្រស់ស្អាតរបស់ពួកគេត្រឡប់មកដូចដើមវិញ ដោយខ្លះទទួលបានជោគជ័យរយៈពេលខ្លី ហើយខ្លះទៀតហាក់ព្យាយាមយូរបន្តិច ។
ខាងក្រោមនេះ គឺជាតារាស្រីចំនួន ៥ ដួង បើទោះជាមានកូនរួចហើយក្តី ប៉ុន្តែក្រឡេកមើលរាងរបស់ពួកគេ គឺពិតជាស្លីមក្បាលពោះរាបស្មើ ចង្កេះមួយក្តាប់ ដោយមើលទៅពិតជាមិនចាញ់អ្នកនៅលីវនោះឡើយ៖ ១. ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា បើទោះជាសម្រាលកូនប្រុសភ្លាមៗហាក់ឡើងគីឡូបន្តិចមែន ប៉ុន្តែមិនយូរប៉ុន្មានផង ពេជ្រ សូលីកា បានយករាងដូចដើមត្រលប់មកវិញ ហើយកាន់តែស្រស់ស្អាតជាងមុនទៅទៀត ។ ២. គង់ ចាន់ស្រីមុំ
តារាសម្តែង គង់ ចាន់ស្រីមុំ មកទល់ពេលនេះមានកូនស្រី MOMO របស់នាងមានអាយុជាង ២ ឆ្នាំមកហើយ ប៉ុន្តែបើក្រឡេកទៅមើលរាងរបស់ នាងវិញ គឺហាក់មើលមិនដឹងសោះថា នាងមានកូនហើយនោះ ពោលគឺនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ។ ៣. អេនជី តារាចម្រៀងអេនជី ត្រូវបានមហាជនដឹងថា តាំងពីពពោះ និង សម្រាលកូនប្រុសដំបូងៗ នាងហាក់ឡើងគីឡូមានសាច់ជាងមុន តែមិនបានប៉ុន្មានផងស្រាប់តែតារាចម្រៀង អេនជី បានផ្លាស់ប្តូររូបរាងស្ទើរតែទាំងស្រុង ពោលគឺមានរូបរាងស្លីមខ្លាំងជាងកាលពេលនាងនៅលីវទៀត ។ ៤. សិទ្ធី នីកា
តារា សម្តែង សិទ្ធី នីកា ក៏មិនខុសគ្នាពីតារាស្រីទាំង ៤ ខាងលើដែរ ក្រោយពីសម្រាលកូនរួច តារាស្រីរូបនេះហាក់កាន់តែថែរក្សារាងរបស់ខ្លួនបានស្អាតស្លីមជាងមុនទៅទៀត ពោលគឺក្បាលពោះរបស់នាងរាបស្មើហាក់មិនដឹងថាធ្លាប់ពពោះនោះឡើយ ។ ៥. ប្រាសាទ ដាវីន តារាម៉ូដែល ប្រាសាទ ដាវីន ត្រូវបានគេស្គាល់ថាជាតារាស្រីមានរូបរាងស្លីមស្អាតតាំងពីនៅលីវមកម្ល៉េះ ប៉ុន្តែទោះពេលដែលនាងមានស្វាមី និង សម្រាលកូនហើយក្តី ប្រាសាទ ដាវីន នៅតែអាចថែរក្សារាងរបស់ខ្លួនបានដូចដើម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង