ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចូលរួមប្រជុំស្ដី ពីការបើកដំណើរឡើងវិញ នូវគ្រឹះស្ថានសិក្សាគ្រប់កំរិតក្នុងមូលដ្ឋានរបស់ខ្លួន

56

ភ្នំពេញ៖មន្រ្តីសាលាខណ្ឌចំការមនបានអោយដឹងនៅព្រឹកថ្ងៃទី១០ខែកញ្ញានេះថាដោយកាលពីរសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១នេះលោកអភិបាលខណ្ឌចំការមន ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដោយស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃការបេីកដំណេីរការឡេីងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងរាជធានីភ្នំពេញ តាមការបញ្ជូនរូបភាពនិងសម្លេង (Video Zoom Meeting)។
ក្នុងនោះលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា តាមការបញ្ជូនរូបភាពនិងសម្លេង (Video Zoom Meeting) ស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃការបេីកដំណេីរការឡេីងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រដែរមានហានិភ័យទាប ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីបានកំណត់យកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ជាថ្ងៃបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំជំហានដំបូង ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅមុន ដោយត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង