អភិបាលខណ្ឌឬស្សីកែវនាំយកអំណោយចែកប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីសក័ដោយសារ ពាក់ព័ន្ធ ជម្ងឺកូវីដ១៩ សង្កាត់ទួលសង្កែទី១ ចំនួន១៤៣គ្រួសារ
ភ្នំពេញ៖ដោយមានការគិតគូរពី លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ នៅថ្ងៃ០៩ខែកញ្ញាឆ្នាំ២០២១ លោកអភិបាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹតិ្តបណ្ឌិត ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីសក័ដោយសារ ពាក់ព័ន្ធ ជម្ងឺកូវីដ១៩ ចំនួន ១៦គ្រួសារ នៅភូមិទួលគោក និង ១២៧គ្រួសារទៀតនៅភូមិផ្សេងៗក្នុងសង្កាត់ទួលសង្កែទី១ សរុប ១៤៣គ្រួសារ ។
មន្ត្រីឱ្យដឹងថា៖អំណោយដែលលោកអភិបាកខណ្ឌចែកជូនប្រជាពលរដ្ឋទទួលបាននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ÷
-អង្ករ ២៥ គីឡូក្រាម
-មី ១កេស
-ត្រីខ ១យួរ
-ទឹកស៊ីអ៉ី ១យួរ៕