ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀវក្នុងរដូវវស្សានេះ

68

ភ្នំពេញៈ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ  លោក ចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ តែងដឹកនាំកម្លាំងចុះកើបកាយប្រមូលសម្រាម ចេញពីប្រឡាយដើម្បីបើកផ្លូវទឹកអោយហូបានលឿន ជាមួយនិងការលើកទំនប់ ទប់ទឹកបង្កាទុកជាមុនកុំអោយទឹកភ្លៀងជនលិចលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ

     សកម្មភាពចុះពិនិត្យតាមតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ បានធ្វើឡើងស្ទើជារៀងរាល់ថ្ងៃ ដោយលោកអភិបាលខណ្ឌ ចុះផ្ទាល់នៅតាមសង្កាត់ ដែលប្រឈមនឹងជំនន់ទឹកភ្លៀងរួមមានសង្កាត់ព្រែកប្រា  សង្កាត់និរោធនិងសង្កាត់វាលស្បូវ

      ជាក់ស្តែងនៅថ្ងៃទី៨  ខែកញ្ញា  ឆ្នាំ២០២១ នេះលោកអភិបាលខណ្ឌបានបន្ត ចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ ព្រែកប្រា ចុះបូមទឹកចេញពីលូ និងកើបកាយយកកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីរំដោះទឹកភ្លៀងដែលជនលិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង

     សកម្មភាពបន្តទៀត លោកអភិបាលខណ្ឌបានចុះពិនិត្យក្រុមការងារសង្កាត់វាលស្បូវដែលកំពុងតែលើកទំនប់ព័ទ្ធតំបន់ដែលប្រឈមនិងជំនន់ទឹកភ្លៀងក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ   ការលើកទំនប់នេះបានធ្វើឡើង២៣ថ្ងៃមកហើយ ដើម្បីបង្កាទុកជាមុនកុំអោយទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង