ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខម្នាក់ បាញ់គូរស្នេហ៍ស្លាប់ហេីយ រួចបាញ់ខ្លួនឯងស្លាប់តាមក្រោយ ក្រោយពេលឈ្លោះប្រកែកគ្នា

61

 

ភ្នំពេញ ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នានឹងគូរស្នេហ៍ហេីយយកកាំភ្លើងបាញ់សម្លាប់នាង ទេីបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែង មហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតខ្លឹបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ។ ចំណេកនារីរងគ្រោះ មានឈ្មោះ ទូច សំអាង ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ គឺកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដោយមុនកើតហេតុ ជនដៃដល់ បានឈ្លោះប្រកែកគ្នាជាមួយនារីម្នាក់ ដែលជាសង្សារនឹងគ្នា បន្ទាប់មករហូតឈានដល់ខាងបុរសបានយកកាំភ្លើងមួយដើម ម៉ាក54 បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ចំត្រង់ចំណុច បំពុងកធ្លាយដល់សួត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសនោះ បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តង តែរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កភាពភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងជំនាញ បានធ្វើកោសល្យវិច័យ សពទាំង២នាក់ខាងលើ ដើម្បីស្វែងរកអត្តសញ្ញាណ រកក្រុមគ្រួសរមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង