ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសកៀនស្វាយ នាំអធិការរង និងមន្រ្តីក្រោម ឱវាទចូលរួមគោរពវិញ្ញាណក្ខ័ន្ធនិងយកបច្ច័យចូលរួមបុណ្យសពកូនចៅទទួលមរណៈគ្រោះថ្នាក់ចរាចរណ៍

95

 

កណ្ដាល៖កាលពីរសៀថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបាននាំអស់លោក លោកស្រីជាអធិការរងស្រុក នាយផ្នែកចំណុះអង្គភាព មេប៉ុស្ដិ៍តាមបណ្ដាប៉ុស្ដិ៍នានាព្រមទាំងមន្រ្តីប៉ូលិសនៃអធិការដ្ឋានស្រុកកៀនស្វាយទាំងអស់អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធនិងបច្ច័យព្រមទាំងគ្រឿងបរិភោគ ភេសជ្ជៈក្នុងពិធីបុណ្យសពលោកហែម សារ៉ា មន្ត្រីប៉ូលិសផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានមានមតិលើកឡើងដោយបង្ហាញពីក្ដីក្ដុកសោកស្ដាយចំពោះមន្រ្តីដ៏សកម្មការងារដែលបាត់បង់ជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០៩ខែកញ្ញានៅផ្លូវជាតិលេខ១នាស្រុកកៀនស្វាយនិងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងលោកអភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអោយរូបខ្ញុំ ព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ ដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ទៅចូលរួមពិធីបុណ្យសពលោក ហែម សារ៉ា មន្ត្រីផ្នែកសន្តិសុខ ដែលបានទទួលមរណៈភាពកាលពីម៉ោងជាង៨យប់នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលោកអធិការក៏បាននាំយកបច្ច័យនិងគ្រឿងបរិភោគ ភេសជ្ជៈមួយចំនួន ដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកអភិបាល នៃគណៈអភិបាលស្រុក ជូនដល់គ្រួសារនៃសពផងដែរ ។
ចំពោះសម្ភារៈឧបត្ថម្ភរួមមាន៖
ថវិកា ៣,៨៦០,០០០រៀល,អង្ករ ១០០គីឡូក្រាម,ទឹកត្រី ០២យួរ,ទឹកស៊ីអ៉ី ០២យួរ,ត្រីខ ០២យួរ,ទឹកផ្លែឈើ ០២កេស និង ទឹកសុទ្ធ ០២កេស ផងដែរ។
ក្នុងនោះលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង ក៏បានពាំនាំនូវការផ្តាំផ្ញើ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកអភិបាល នៃគណៈអភិបាលស្រុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង