ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកលើការបង់ពន្ធអចលទ្រព្យ ឆ្នាំ២០១៨

136


ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹក ដល់ម្ចាស់អចលទ្រព្យមួយចំនួន ដែលមិនទាន់បំពេញភារកិច្ច ប្រកាសបង់ពន្ធ ត្រូវរួសរាន់មកធ្វើការបង់ពន្ធឲ្យបានទាន់ពេលវេលា។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកការបង់ពន្ធអចលទ្រព្យ ឆ្នាំ២០១៨ ដែលនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ដើម្បីជំរុញការបង់ពន្ធលើអចលទ្រព្យ សម្រាប់ឆ្នាំ២០១៨នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជៀសវាងបានការកកស្ទះ ការជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំមានបាតុភាពអសកម្ម ដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹក ដល់ម្ចាស់អចលទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញភារកិច្ចបង់ពន្ធ មេត្ដារួសរាស់មកប្រកាសបង់ពន្ធ ឲ្យបានទាត់ពេលវេលានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ពន្ធដារបានបញ្ជាក់ទៀតថា ចំពោះការខកខានដាក់លិខិតទាន់ពេលវេលា ដែលបានកំណត់ម្ចាស់អចលទ្រព្យ នឹងត្រូវរងទោសទាត់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង