ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

53

 

កោះកុង ៖ កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដែលគ្រោងសាងសង់ទីស្នាក់ការល្បាតនៅ ឆាយតាហ៊ីង មាន ភូមិសាស្រ្តនៅក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងបំណងដើម្បីកំណត់និយាមការបស់ទីតាំងទីចាត់ការ ផ្តិតរូបភាពតំបន់សំខាន់ៗនៅក្នុងទីតាំងនេះ ដើម្បីរៀបចំជាប្លង់មេសម្រាប់ការសាងសង់ទីចាត់ការ បន្ទប់ឧទ្យានុរក្ស កន្លែងបោះតង់ ចំណតរថយន្ត បន្ទប់ទឹក ហេដ្ឋរចនាសម្ព័ន្ធអេកូទេសចរណ៍ និងបន្ទប់រក្សាសម្ភារៈ។

គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់ តម្លៃអនុផលព្រៃឈើនៅ (តំបន់ ទេសភាព ជួរភ្នំក្រវាញ និងបឹងទន្លេសាប)។

គួរបញ្ជាក់ដែរថា នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ក្រោមហិរញ្ញប្បទានឥណទាន ពីធនាគារពិភពលោក បានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ទីចាត់ការ ដឹកនាំដោយ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោង និងលោក អ៊ា សុខា ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងមានការចូលរួម ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង តំណាងនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នាយកឧទ្យាន និងមន្ត្រីឧទ្យានុរក្ស និង ក្រុមទីប្រឹក្សាគម្រោង៕

អត្ថបទដែលជាប់ទាក់ទង