ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញសាកសពលោកហុក ប៊ុនហ៊ុយ ថៅកែអតីតសណ្ឋាគារឆាយហុង

136

ភ្នំពេញ៖ សាកសពលោកហុកប៊ុនហ៊ុយថៅកែអតីតសណ្ឋាគារឆាយហុង បានអណ្តែតឡើងនៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី៣០សីហានេះ ស្ថិតត្រង់ចំណុចភូមិល្វាសង្កាត់កោះដាច់។ បច្ចុប្បន្នសាកសពរបស់លោកត្រូវបានក្រុមគ្រួសារស្រង់មកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបាក់ខែង។

គួររំលឹកថា  អតីតថៅកែសណ្ឋាគារឆាយ​ហុង បានបាត់ខ្លួនដោយគ្មានដំណឹង ក្រោយពីគាត់បានជិះម៉ូតូទឹកថ្មីដែលទើបនឹងទិញរបស់គាត់ចេញទៅ ដែលហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨មកម្លេះ។ នៅក្នុងវីដេអូនោះបានបង្ហាញ ឃើញអំពីសកម្មភាពរបស់អតីតថៅកែសណ្ឋាគារឆាយ​ហុង ដែលគាត់បានស្រាយខ្សែដើម្បីទំលាក់ម៉ូតូទឹកដែលទើបនឹងទិញចុះទៅក្នុងទឹក ក្នុងគោលបំណងជិះម៉ូតូទឹកឆ្លងពីព្រែកលៀបទៅខាងកោះដាច់ហើយក៏បាត់ខ្លួនដោយគ្មានដំណឹងសូន្យឈឹងមកដល់ពេលនេះ ហើយមកទល់ម៉ោងនេះគឺសមត្ថកិច្ចក៏រកឃើញត្រឹមតែមួករបស់គាត់តែប៉ុណ្ណោះ។

ជនរងគ្រោះដែលគេអះអាងថា ឈ្មោះហុកប៊ុនហ៊ុយហៅតាហ៊ុយភេទប្រុស អាយុប្រមាណជាង៤៧ឆ្នាំជាអតីតថៅកែសណ្ឋាគារឆាយហុងនិងបច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែងនៅក្នុងភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។
តាមមន្ត្រីនគរបាលបានឱ្យដឹងទៀតថាអតីតថៅកែសណ្ឋាគាររូបនេះបានបើកម៉ូតូទឹក ដែលទើបទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារលំហែកាយតាមដងទន្លេ។មិនដឹងជាមូលហេតុអ្វីនោះទេ នៅពេលបើកបរបានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹកក៏បានអណ្តែតតាមទឹក ចូលខាងហើយត្រូវនគរបាលយកទៅរក្សាទុក។ក្រោយមកទើបមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនាំគ្នា ជួលទូកជួយរកតែរកពុំឃើញសោះ។

អត្ថបទដែលជាប់ទាក់ទង