ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិព្រះវិហារ និងCMACបានប្រកាស រកឃើញ ស្រះបុរាណចំនួន៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ

105

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានប្រកាសម្សិលមិញនេះថា អាជ្ញាធរ រួមសហការជាមួយ មជ្ឍមណ្ឌស៊ីម៉ាក បានចុះរុះ រកឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំ ប្រមាណ ២០ គុណ ៣០ម៉ែត្រនៅក្នុងបរិវេណក្បែរ ប្រាសា ទ តាមែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ ទុកពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទ កោះកេរ ។
សូមបញ្ជាក់ថា៖ កាពីពេលថ្មីនេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដោះម៉ីន នៅតាមប្រាសាទមួយចំនួនក្នុង រមណីយដ្ឋានកោះកេរ ជំហ៊ានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាមែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិតនៅក្នុងតំបន់ការពារទី២ ក្នុង រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងអំទ្បុងពេលដំណើរការបោសសម្អាតបានប្រទះ ឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំ ប្រមាណ ២០ គុណ ៣០ម៉ែត្រនៅក្នុងបរិវេណក្បែរ ប្រាសាទតាមែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាម។
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និង មន្ត្រី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានចុះទៅពិនិត្យដល់ទីតាំងប្រាសាទ ចំនួន៦ គឺ ប្រាសាទគោកគ្រង ប្រាសាទបឹងខ្នារ ប្រាសាទក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និង ប្រាសាទដងទង់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីរៀបចំដំណើរការដោះមីនជាបន្ទាន់ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង