ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខណ្ឌ១៦រូប ត្រូវបានសម្រេច តែងតាំងជាអភិបាលរងខណ្ឌ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែល

552

ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលខណ្ឌចំនួន១៦រូបនៅរាជធានីភ្នំពេញ ត្រូវបានសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេច តែងតាំងជាអភិបាលរង នៃគណៈអភិបាលខណ្ឌ សម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែល។

   មន្ត្រីរាជការចំនួន ១៦រូប ជាអភិបាលរង នៃគណៈអភិបាលខណ្ឌនានានៅរាជធានីភ្នំពេញសម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលនេះ រួមមានដូចជា៖

លោក មៀច សំអឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក។

លោក ចាន់ បណ្ឌិត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌទួលគោក

លោកស្រី ព្រំ រដ្ឋា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ទួលគោក

លោក ស៊ី សោគន្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ឬស្សីកែវ

លោក ប្រាជ្ញ សីហា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦. ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ឬស្សីកែវ

លោកស្រី សួស សូលីដា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌឬស្សីកែវ

លោកស្រី ឈុន ស៊ុននី ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ

លោក ជា គីមស៊ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ដង្កោ។

លោក ចាន់ស៊ាង  ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ដង្កោ។

១០លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ សែនសុខ

១១លោកស្រី លី រ៉ូហ្សាមី ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌសែនសុខ

១២លោក ចាន់ គន្ថេត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ដូនពេញ

១៣លោកស្រី នូ ថាវរី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌដូនពេញ។

១៤លោកស្រី ទាវ ឆវីមនីរ៉ា  ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលវង នៃគណៈអភិបាលខណ្ឌ ៧មករា

១៥លោកស្រី កែវ សាម៉ុល ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាល ខណ្ឌចំការមន

១៦លោក កៅ សារ៉ាវុធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ ជ្រោយចង្វារ។

  បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

   អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួង មហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ខាងលើ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង