ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល នាំអំណោយចែក ជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុង ពេលកូវិដ១៩ ចំនួន១០០ គ្រួសារ នៅភូមិត្រពាំងគល់សង្កាត់កន្ទោក

70

 

ភ្នំពេញ៖ដោយអនុវត្តន៍តាមផែនការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី ១១ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយក្រុមប្រឹក្សាខណ្ឌ លោក លោកស្រី អភិបាលរង លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ យុវជនសង្កាត់ និងមន្ត្រីសាលាខណ្ឌ បានបន្តដឹកនាំចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុង
ពេលកូវិដ១៩ ចំនួន១០០ គ្រួសារ ស្ថិតក្នុងភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអភិបាល ក៏បានពាំនាំនូវការផ្តាំផ្ញេី សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានក្រេីនរំលឹកដល់បងប្អូនអោយអនុវត្តន៍វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន៣កុំ ៣ការពារ បេីមិនចាំបាច់កុំចេញក្រៅផ្ទះ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

គួរបញ្ជាក់ដែរថា៖អំណោយដែលលោកអភិបាលខណ្ឌនាំយកមកចែកជូនក្នុងមួយគ្រួសាររួមមាន៖-អង្ករ ២៥ គីឡូក្រាម-ទឹកត្រី១យួរ-ត្រីខកំប៉ុង១យួរ-មី១កេស-ថ្នាំពេទ្យ១ឈុត៕

អត្ថបទដែលជាប់ទាក់ទង