ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់

112

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ និងជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់។

ក្នុងពីធីសំណេះសំណាល ឯកឧត្តម គួច ចំរើន បានលើកឡើងថា យើងជាមន្ត្រីបំរើរាស្ត្រមិនមែនជាចាងហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ នេះជាប្រសាសន៍របស់សម្តេចតេជោ បានដាក់ការអនុវត្តន៍ដូច្នោះ ចឹងពាក្យទាំងនេះ សមាជិកបក្សគឺម្នាក់ៗ ទន្ទិញចាំអស់ហើយ ប៉ុន្តែសូមអោយឱ្យយកពាក់ស្លោកនេះ យកទៅអនុវត្តន៍ឱ្យបានត្រឹមត្រូវនៅក្នុងមូលដ្ឋានឃុំនីមួយៗ ដែលជាម្ចាស់ឆ្នោតរបស់ពួកយើង បើទាំងអស់នេះ យើងបានអនវុត្តន៍រួចហើយ មន្តី្រជាអ្នកបំរើរាស្ត្រ ជាមួយនឹងកិច្ចការងារទាំងអស់នេះមិនមានការលំបាកទេ ពលរដ្ឋនិងគាំទ្រ បោះឆ្នោតឲ្យយើងបន្តទៀតហើយ ចឹងចំណុចឲ្យសមាជិកបក្សត្រូវយកចិត្តទុកដាកទាំងអស់គ្នា ការបំរើពលរដ្ឋគឺមានគ្រប់សព្វនូវការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារអភិវឌ្ឃន៍ការងារបំរើសេវាក៏ត្រូវបំរើពលរដ្ឋ ការងារសង្គមកិច្ចក៏ត្រូវបំរើជូនពលរដ្ឋ ។

ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល បានបន្តទៀត សម័យប្រជាធិបតេយ្យ និងបច្ចេកវិទ្យាឱ្យត្រូវចេះប្រើបណ្តាញសង្គម (Facebook) ផ្សព្វផ្សាយការងារប្រចាំថ្ងៃ របស់ខ្លួនដែលបានចុះទៅសួរទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានការងារប្រចាំថ្ងៃ ឫការងារផ្សេងៗ ពាក់ព័ន្ធសង្គមជាតិ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ឃើញនូវសកម្មភាពរបស់ក្រុមការងារ ក៏ដូចជាមេឃុំ ដើម្បីឲ្យពលរដ្ឋ ដឹងថា យើងធ្វើការងាររាល់ថ្ងៃយប់ បំរើជូនពួកគាត់ ។
ក្នុងនោះដែរ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាំយកថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដល់គណបក្សស្រុកព្រៃនប់ និងគណបក្សឃុំ ក្នុងមួយឃុំថវិកាចំនួន ២លានរៀល ៕

      

អត្ថបទដែលជាប់ទាក់ទង