ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាល ជាមួយកងកម្លាំង កងរាជអាវុធហត្ថ ស្នងការនគ របាល និងចុះត្រួតពិនិត្យមើល វត្ថុតាងនៃការចុះបង្រ្កាប កាលពីយប់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២១

157

ព្រះសីហនុ- រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត និងចុះត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍កោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការចុះបង្រ្កាបបទល្មើសទាន់ពេលវេលា ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងត្រូវបន្តយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាដែលមានសេសសល់បន្ថែមទៀត ដើម្បីឈានដល់ការបង្រ្កាប និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងទាំង០២ស្ថាប័ន (ក្នុង០១ស្ថាប័ន) ទឹកប្រាក់ចំនួន ១០.០០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង